មេរោគដែលនៅក្នុងសំអេក អាចបំលែងខ្លួន (អាហារសេសសល់ជាប់ធ្មេញ) ពិសេសអាហារមានជាតិផ្អែម ក្លាយទៅជាអាស៊ីត ងាយឲ្យកាចាធ្មេញពុកផុយ (ស្រទាប់ផ្នែកខាងក្រៅ) និងបង្កើតជាជំងឺពុកធ្មេញ (ប្រហោងធ្មេញ) បាន។
ក្រៅតែពីជំងឺពុកធ្មេញ វាអាចបង្កឲ្យផ្ទាំងកំបោរធ្មេញ ដែលជាកាកសំណល់រឹងជាប់លើធ្មេញ មិនអាចសម្អាតបាន ដោយមានតែគ្រូពេទ្យជំនាញប៉ុណ្ណោះទើបអាចសម្អាតផ្ទាំងកំបោរធ្មេញនោះបាន។
អ្វីដែលមិននឹកស្មាននោះ គឺវាអាចបង្កទៅជា ជំងឺរលាកអញ្ចាញធ្មេញ ចេញឈាមតាមជើងធ្មេញ មាត់មានក្លិនមិនល្អ ជំងឺរលាកជាលិកាទ្រនាប់ធ្មេញ និងបាក់ធ្មេញទៀតផង។
យ៉ាងណាមិញ សមាគមទន្តពេទ្យកម្ពុជា ក៏បានបង្ហាញថា ការដុសសម្អាតធ្មេញជាប្រចាំអាចកម្ចាត់សំអេក និងការពារពីជំងឺខាងលើបាន។
ទម្លាប់ប្រចាំថ្ងៃ ដែលអាចសម្អាតធ្មេញឲ្យរឹងមាំ និងមានសុខភាពល្អ គឺត្រូវ៖
- ដុសសម្អាតធ្មេញ បន្ទាប់ពីញ៉ាំអាហារពេលព្រឹក និងមុនពេលចូលគេងដើម្បីកម្ចាត់កាកសំណល់ជាប់ធ្មេញ
- កុំញ៉ាំអាហារដែលមានជាតិផ្អែម និងស្អិតញឹកញាប់ពេក
- ញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើស្រស់
- ជួបជាមួយគ្រូពេទ្យធ្មេញ រយៈពេល ៦ខែ ម្តង
- ប្រើថ្នាំដុសធ្មេញដែលមានជាតិភ្លុយអរ (ជាតិភ្លុយអរ ជួយឲ្យកាចាធ្មេញរឹងមាំ និងជួយទប់ទល់នឹងជាតិអាស៊ីត) ៕
No comments:
Post a Comment